ភ្នំពេញ៖ ពេលនេះកាន់តែច្បាស់ហើយ កញ្ញា ដេនីខ្វាន់ បានបង្ហាញកន្លែងលួចបង្កប់កាំមេរ៉ា ក្នុងបន្ទប់គេងរបស់នាង នៅសណ្ឋាគារសមុទ្យមាស ក្នុងក្រុងព្រះសីហនុ ។
នៅមុននេះបន្តិចកញ្ញា ដេនីខ្វាន់ បានសរសេរលើបណ្ដាញយ៉ាងដូច្នេះថា «ឈឺចាប់បំផុត សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថា មានបង្កប់ Camera (បញ្ជាក់នៅក្នុង hotel នោះមានបង្កប់ camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយកសំណង ១ម៉ឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ ១ម៉ឺនដុល្លារមកទិញបានទេ ឈឺចាប់ហួសថ្លែង អយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ » ។