ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកស្រី ញឹម ផល្លា ជាកម្មការិនីបំរើការងារនៅរោងចក្រ ថប់ស៊ីលីវ័រ ស្ថិតក្នុងខេត្ត ត្បូងឃ្មុំ បានទៅសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ពេលទៅដល់មន្ទីរពេទ្យខេត្តកំពង់ចាម ស្ថិតក្នុងសភាពដែលអ្នកស្រី កំពុងតែបែកទឹកភ្លោះក៏ដោយ តែខាងមន្ទីរពេទ្យ គេមិនអនុញ្ញាត អោយអ្នកស្រីសម្រាលកូននៅទីនោះទេ ដោយខាងមន្ទីរពេទ្យបានបញ្ជាក់ប្រាប់គាត់វិញ ថាមកពីខេត្តណា ត្រូវទៅព្យាបាលឬសម្រាលនៅខេត្តនោះវិញចុះ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ។
លោក ប៉ាវ ស៊ីណា បានសរសេរលើហ្វេសប៊ុក នៅមុននេះបន្តិចថា ដោយសារការបដិសេធមិនអោយ សម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្រុមគ្រួសារអ្នកស្រី បានបន្តបញ្ជូនអ្នកស្រី ទាំងស្ថានភាពកំពុងឈឺពោះ ខ្លាំងឡើងៗទៅកាន់គ្លីនិចឯកជនវិញ ដោយការវះកាត់យកទារកតែម្តង អ្នកស្រី បានចេញពីគ្លីនិចវិលត្រឡប់ ទៅសម្រាកនៅផ្ទះវិញនៅថ្ងៃទី១៧ មេសា ២០២១ ៕