ហានិភ័យ! អ្នកជំងឺកូវីដ ម្នាក់ បានទៅពិនិត្យផ្ទៃពោះ នៅ គ្លីនិក រ៉ាក់

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ស្រ្តីមានផ្ទុកជំងឺកូវីដ១៩ ម្នាក់ បានទៅទទួលសេវាពិនិត្យផ្ទៃពោះ នៅ គ្លីនិក រ៉ាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩, ២០, ២១ ផ្លូវវេងស្រេង បុរីត្រពាំងថ្លឹង។

គ្រូពេទ្យចំនួន ៣នាក់ បានប៉ះពាល់ផ្ទាល់​ និងមិនទាន់បានយកសំណាក នៅឡើយទេ រហូតមកដល់ពេលនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក នៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕