អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះក្នុងឃុំពោធិ៍បាន ក្នុងស្រុកកោះធំ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តផ្នែកខ្លះ នៃភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា ទីតាំងនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ និងកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដូចខាងក្រោម៖

-តំបន់ក្រហម៖ ផ្នែកខ្លះ នៃភូមិពោធិ៍បាន និងភូមិព្រែកតារ័ត្ន ចាប់ពីផ្ទះ ជិន លី ដល់ផ្ទះ យ៉េត ថុល ដែលមានចំនួន៨៥ខ្នងផ្ទះ នៃឃុំពោធិ៍បាន ស្រុកកោះធំ

-តំបន់លឿងទុំ៖ ផ្នែកខ្លះ នៃភូមិព្រែកតារ័ត្ន ចាប់ពីផ្ទះឈ្មោះ សាំង ទ្រប ដល់ផ្ទះឈ្មោះ ហុក ស្រី ដែលមានចំនួន៩៩ខ្នងផ្ទះ និងផ្នែកខ្លះ នៃភូមិពោធិ៍បាន ចាប់ពីផ្ទះឈ្មោះ សេន ស្រៀន ដល់ព្រំប្រទល់ផ្ទះឈ្មោះ ជិន លី មានចំនួន៤០ខ្នងផ្ទះ នៃឃុំពោធិ៍បាន ស្រុកកោះធំ៕