រកអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន៥នាក់បន្ថែមទៀត នៅខេត្តពោធិ៍សាត់

0

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញ ករណីវិជ្ជមានជម្ងឺកូវីដ១៩ ថ្មីចំនួន ០៥ នាក់បន្ថែមទៀត (មកពីរាជធានីភ្នំពេញចំនួន ០៤ នាក់ និង មកពីខេត្តកំពង់ឆ្នាំងចំនួន០១នាក់)នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ ។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១នេះ ខេត្តពោធិសាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៦៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៦ និងកំពុងសម្រាកព្យាបាលចំនួន ៥៩ នាក់ ស្លាប់០២ នាក់៕