អ្នកជំងឺកូវីដ ចំនួន៦នាក់ ក្នុងខេត្តសៀមរាប បានជាសះស្បើយ នៅថ្ងៃនេះ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

តាមសេចក្ដីប្រកាស បានឱ្យដឹងថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ ជា គីម ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ២ឆ្នាំ អាសយដ្ឋានភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ ម៉ង់ ប៊ុនថេន ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋានភូមិខ្នារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ឆាត ដានេត ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋានភូមិគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៥- ឈ្មោះ ក្តិប ថុល ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋានភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
៦- ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

អ្នកជាសះស្បើយទាំង៦នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣០នាក់ ស្លាប់២នាក់ និង៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕