ភ្នំពេញ៖ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ស្របពេលដែលម្ចាស់មិននៅ និងមានភ្លៀងផងនោះ ស្រាប់តែរន្ទះបាញ់ ឆេះផ្ទះមួយខ្ទេចគ្មានសល់ ។ ករណីនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១៧ ខែឧសភា នៅចំណុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ។
ផ្ទះឈើមួយខ្នងនេះទំហំ ៨x១៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹក បានជួបគ្រោះរន្ទះបាញ់រហូត បង្កជាអគ្គីភ័យបណ្តាលអោយឆាបឆេះ។
ករណីនេះមិនបណ្តាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយម្ចាស់ផ្ទះមិននៅ ចំនែកឯសម្ភារប្រើប្រាស់ព្រមទាំងលុយកាក់ ត្រូវបានបាត់បង់ទាំងស្រុង ៕



