អាជ្ញាធរខេត្តបាត់ដំបង ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ៣នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ជាពលករមកពីប្រទេសថៃ។

មនុស្សទាំង៤នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នោះ រួមមាន៖

-ទី១៖ ឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ជាកម្មករសំណង់មកពីខេត្តព្រះសីហនុ
-ទី២៖ ឈ្មោះ រ៉ូន សុឡាត់ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ត្រូវជាកូនឈ្មោះ គង់ រតនា
-ទី៣៖ ឈ្មោះ ឆិន អែល ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិទួលតាថុន ឃុំព្រៃ ស្រុកមោងឫស្សី ជាអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ
-ទី៤៖ ថន សុខធា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ជាកម្មករមកពីប្រទេសថៃ៕