បញ្ជូនកូនប្រសារឧកញ៉ា ហេង សៀ ទៅតុលាការ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាស ដើម្បីបំផ្លាញកិត្តិយសតារាម៉ូដែល មាន ពេជ្ររីតា

0

ភ្នំពេញ៖ បញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិត ប្រឌិតរូបភាពអាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ។ នេះបើយោងតាម Fresh News ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។