ភ្នំពេញ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានជួយសម្រាលកូន ជូនអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដែលមានបញ្ហាសុខភាព ដោយជោគជ័យ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ ឧសភានេះថា «សូមស្វាគមន៍ក្មួយស្រី!!! នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ2021នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺ covid ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុង និងវះកាត់ប៉ុន្តែពេលនេះយើងបាន ជួយជ្រោមជ្រែងរហូតគាត់ បានសម្រាលតាមក្រោមរួចជាស្ថាពរ។ សូមអបអរសាទរ» ៕