ហានិភ័យ! បុគ្គលម្នាក់ គេចវេះពីការធ្វើចត្តាឡីស័ក ក្នុងខេត្តព្រះសីហនុ រត់ទៅខេត្តកែប

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការអនុវត្តច្បាប់ចំពោះបុគ្គល ដែលបានគេចវេះចេញ ពីការធ្វើចត្តាឡីស័ក នៅខេត្តព្រះសីហនុ។

តាមសេចក្ដីប្រកាសបានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ហំ សុវណ្ណៈ ភេទប្រុស កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០០ កាន់អត្តសញ្ញាប័ណ្ណលេខ 120046085 មានអាស័យដ្ឋានភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានលួចគេចវេះចេញពីមណ្ឌលចត្តាឡីស័ក នៅលំនៅឋានក្នុងខេត្តព្រះសីហនុ ហើយធ្វើដំណើរទៅខេត្តកែប។ ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនា មិនគោរពមាត្រា៧ នៃច្បាប់ស្ដីពីវិធានការការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

អាស្រ័យដូចជម្រាបខាងលើ សូមអភិបាលខេត្តកែប មេត្តាចាត់វិធានការច្បាប់ចំពោះបុគ្គលល្មើស ខាងលើឱ្យបានតឹងរ៉ឹងបំផុត។