ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៥៨នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣៤៨នាក់ និងមានអ្នកស្លាប់ថ្មី ចំនួន៥នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន២១ ៤៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៩ ៨៦៧នាក់ និងមានអ្នកស្លាប់ សរុបចំនួន១៤៧នាក់៕