ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យរីករាយដែលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ចំនួន ៣៣៣នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី១២ ឧសភានេះ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅរសៀលថ្ងៃទី១២ ឧសភានេះ បានសរសេរថា «មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាង យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព» ៕






