ភ្នំពេញ៖ យុវជនម្នាក់មានចិត្តឆេវឆាវ ព្រោះខឹងឪពុកម្ដាយស្ដីបន្ទោស មិនឱ្យដើរលេងយប់ ក៏ទៅចងកសម្លាប់ខ្លួន ។ ករណីនេះកើតឡើងនៅភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
នគរបាលបានឱ្យដឹងថា សពជនអត្តឃាតឈ្មោះ ស៊ុន គឹម ហៅចាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភូមិកើតហេតុ។ មុនកើតហេតុយុវជនរួបនោះ បានខឹងម្តាយឪពុកស្តីបន្ទោសរឿងរ៉ាវ ដើរលេងពេលយប់ជ្រៅ ក៏បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន នៅក្នុងឃ្លាំងសម្រាប់ ដាក់សម្ភារក្នុងផ្ទះរបស់ខ្លួន។
កម្លាំងជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ និងមន្ត្រីមូលដ្ឋានធ្វើកោសល្យវិច្ច័យ លើសពដោយករណីនេះមិនពាក់ព័ន្ធ នឹងករណីឃាតកម្មទេ ពិតជាស្លាប់ដោយសារចងកមែន ៕