ភ្នំពេញ៖ បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយ រត់មកលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ក៏ស្រែកហៅឱ្យគេជួយទាន់ ។ ហេតុការណ៍នេះ បានកើតឡើង នៅលើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
បុរសដែលលោតទឹកនោះ មិនបញ្ជាក់ពីអត្តសញ្ញាណឱ្យគេស្គាល់នោះទេ។ តែប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានដើរនៅលើស្ពានជ្រោយចង្វា ហើយក៏ឃើញទុកកាតាប និង ស្បែកជើងចោលនៅលើស្ពាន រួចលោតចុះទៅក្នុងទឹកសម្លាប់ខ្លួន។
ពលរដ្ឋធ្វើដំណើរនៅលើស្ពាន ឃើញដែរតែជួយមិនទាន់ ប៉ុន្តែនៅពេលដែលបុរសម្នាក់នោះ បានលោតទៅដល់ក្នុងទឹកមិនស្លាប់ ក៏បានស្រែកហៅឱ្យគេជួយ រហូតមានអ្នកនេសាទត្រី ជួយស្រង់គាត់ឡើងមកខាងលើវិញ ៕


