ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសពីករណីវិជ្ជមានជំងឺកូវីដ១៩ លើបុគ្គលិកហាង The Pizza Company សាខាស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅហាងខាងលើ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ។
សូមបញ្ជាក់ផងដែរថា ទីតាំងខាងលើនៅតែបើកដំណើរការធម្មតា ដោយប្រើប្រាស់បុគ្គលិកថ្មី ៕
