ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នគរបាល ស្រុកឃាត់បុរស២នាក់ ក្នុងចំណោមជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ប្រើហិង្សាដោយចេតនា បណ្តាលឲ្យអ្នកដទៃ របួសស្នាមបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង១១និង ០៥នាទី ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ នៅចំណុចភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានទៅជួបជនរងគ្រោះ ដែលកំពុងតែរាស់ស្រែ ហើយសួររឿងលុយដែលជនរងគ្រោះ ជំពាក់ចំនួន៧០ម៉ឺនរៀល ហើយជនរងគ្រោះបា នប្រាប់ថា ខ្ញុំកំពុងតែធ្វើការរកលុយសងបង ហើយជនរងគ្រោះ និងជនសង្ស័យ បានឈ្លោះប្រកែកគ្នាតឹងមាត់តឹងក ។
ប្រភពដដែលបានឱ្យដឹងថា ជនសង្ស័យទាំងបីនាក់រួមមាន៖
១-ឈ្មោះ វេង វ៉ាន ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ (បានរត់គេចខ្លួន) ។
២-ឈ្មោះ ឡន ឡុង ភេទប្រុស អាយុ២៦ឆ្នាំជន ជាតិខ្មែរ ។
៣-ឈ្មោះ សាន សុវណ្ណេត (ហៅ ចិក) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ។
ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិ បឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងដៃជនសង្ស័យមាន កាន់ពូថៅ ដំបងមែកត្រាច វាយទៅលើជនរងគ្រោះ ចំក្បាល បែកហូរឈាម និងវៃក្បាលជង្គង់ ខ្លួនប្រាណបណ្ដាលឲ្យដួលទៅនឹងដី (រងរបួសធ្ងន់) រួចក៏មានអ្នកជិតខា ងជួយឃាត់ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះ នោះមែនមូលហេតុជនរងគ្រោះ ជំពាក់ លុយមិនសង ។
បន្ទាប់ពីស្តាប់ចម្លើយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីរៀបចំនីតិវិធីច្បាប់ ៕