ភ្នំពេញ៖ កម្លាំងនគរបាលស្រុកស្វាយចេក ចេញល្បាតពេលយប់ប្រទះឃើញពលករខ្មែរចំនួន៩នាក់ បម្រុងលួចឆ្លងដែនទៅថៃដោយខុសច្បាប់ ឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កនៅវេលាម៉ោង៧នឹង៥៤នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការស្វាយចន្ទីក្បែរព្រំដែន ក្នុងភូមិរបើកស្វាយ ឃុំ.ស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ក្រោយពេលឃាត់ខ្លួនពលករប្រុស.ស្រីទាំង៩នាក់ ដើម្បីសាកសួរតាមចម្លើយពលករ គឺពួកគាត់បម្រុងឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់យកម្នាក់ តំលៃ៥.០០០បាត ជូនដល់កន្លែងធ្វើការរកការងារអោយធ្វើ នៅពេលដែលពួកគាត់ត្រូវ បានមេខ្យល់ដឹកទំលាក់ នៅចំការស្វាយចន្ទី ក្បែរព្រំដែន ហើយយប់ម៉ូតូបម្រុង ដឹកចេញត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបន្តថា៖ពលករខ្មែរចំនួន៩នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ក្រោយធ្វើកិច្ចសន្យាហើយណែនាំត្រូវបានបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕