ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្សីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្រ្ត ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍សហគម ២០កុម្ភៈ»។


