សង្ស័យគំនុំចាស់! បុរសម្នាក់ត្រូវគូទំនាស់ យកពូថៅកាប់ពីក្រោយ ដួលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម

0

ភ្នំពេញ៖ សង្ស័យផ្ដើមចេញពីគំនុំចាស់ បុរសម្នាក់ត្រូវគូទំនាស់យកពូថៅ កាប់ពីក្រោយបណ្ដាលឲ្យផ្កាប់មុខននឹងដី ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ៨៖២០នាទី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចព្រៃអណ្ដូង ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ តឺយ តឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ ។ ចំណែកជនសង្ស័យដៃដល់ឈ្មោះ អិត រ័ន្ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំជាមួយគ្នា គេចខ្លួនបាត់ បានរត់គេចបាត់។

ករណីហិង្សាដោយចេតនានេះ សមត្ថកិច្ចសន្និដ្ឋានជាបឋមថា អាចជាករណីគំនុំ ប៉ុន្តែស្ថាប័នជំនាញពាក់ព័ន្ធ កំពុងសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវរឿងនេះនៅឡើយ ៕