អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ទៀត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីក្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ម៉ាក់ ភា ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានទំនាក់ទំនងជាមួយ ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងមរណភាព កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

២- ឈ្មោះ លី លាងស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រូវជាស្វាមីរបស់ សន ណារី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕