ហឺទៅពីតំបន់ក្រហម! ខេត្តព្រៃវែង រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់ទៀត មកពីរាជធានីភ្នំពេញ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម) ។

រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានខាងលើ បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួន ដែលមានស្រុកកំណើត នៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំយកមកព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ បន្ថែមទៀត។

គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕