ថ្លើមធំណាស់! ហ៊ានបន្លំខ្លួន ជាអធិការនគបាល ខណ្ឌមានជ័យ តេគម្រាមគេឯង

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ញ បកស្រាយបំភ្លឺករណី បុរសម្នាក់ដែលបានបន្លំខ្លួន ជាអធិការនគបាលខណ្ឌមានជ័យ។

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានកត្តិយស សូមជម្រាបជូនសាធារណៈជន អ្នកសារពត៌មាន និងពិសេសអ្នកប្រេីប្រាស់ បណ្តាញទំនាក់ទំនងសង្គម ទាំងអស់ ឲ្យបានជ្រាបថា ថ្មីៗនេះមានម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ (ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) បានបង្ហោះវីដេអូ និងបានដាក់ចំណងជើងថា (រឿងពិតមិនមែនសំដែង បុគ្គលម្នាក់ខល មកខ្ញុំផ្ទាល់(ពូឈឹម) ហេីយតាំង ខ្លួនជាអធិការខណ្ឌ័មានជ័យ! សូមស្តាប់ទាំងអស់គ្នាហួសចិត្ត ហ៊ានណាស់) ជាក់ស្តែងមានជនមិនស្គាល់មុខម្នាក់ ដែលបានប្រេីប្រាស់ លេខទូរស័ព្ទលេខ 069 35 97 57 បន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដោយបានខលទៅបុរសម្នាក់។

តាមរយៈវីដេអូនេះ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពិនិត្យឃើញថា ការផ្សព្វផ្សាយនេះ ជាការបំភ្លៃខុស ពីការពិតទាំងស្រុង ដោយមានបុគ្គលម្នាក់ បានប្រើប្រាស់ លេខទូរស័ព្ទ 069 35 97 57 បានតាំងខ្លួន ជាអធិការនគរបាល ខណ្ឌមានជ័យ ទូរស័ព្ទទៅគម្រាមម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ(ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) ម្យ៉ាងវិញទៀត នៅក្នុងវីដេអូនេះ ម្ចាស់គណនីខាងលើ គឺបានទាញយកឈ្មោះ អធិការនគរបាលខណ្ឌមានជ័យ ជាច្រើនលើកច្រើនសារ ឲ្យចូលមកក្នុងសាច់រឿង របស់ខ្លួន ដោយទង្វើទាំងនេះ មានចេតនា ធ្វើឲ្យប៉ះពាល់ ដល់កត្តិយស សេចក្តីថ្លៃថ្នូរបស់ អធិការនគរបាលខណ្ឌមានជ័យ និងកិត្តិយស របស់កងកម្លាំងនគរបាលជាតិ ទាំងមូល ដែលបច្ចុប្បន្នកម្លាំងទាំងអស់ កំពុងតែមមាញឹក យកចិត្តទុកដាក់ ក្នុងកិច្ចប្រត្តិបត្តការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ សូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយពត៌មាន មិនពិតនេះ និងស្នើឲ្យម្ចាស់ទូរស័ព្ទលេខ 069 35 97 57 រួមទាំងម្ចាស់ គណនីហ្វេសប៊ុក(ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) បញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោស ជាសាធារណៈ បើមិនដូច្នោះទេ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារពត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាពត៌មាន និងសូមកុំយល់ច្រឡំលេីករណីនេះ ។

ពេលនេះសមត្ថកិច្ច ជំនាញកំពុងតែស្រាវជ្រាវ រកម្ចាស់លេខទូរស័ព្ទ ដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ក៏ដូចជាម្ចាស់ផេកឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ដេីម្បីចូលខ្លួនមកបកស្រាយ បំភ្លឺលេីករណីបន្លំខ្លួន ជាអធិការនេះផងដែរ ៕