ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៦នាក់ នៅថ្ងៃនេះ ក្នុងនោះ៥នាក់ ជាពលករខ្មែរ ទើបត្រឡប់មកពីថៃ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩​ ថ្មី ចំនួន៦នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីថៃ ចំនួន៥នាក់ និងជនជាតិនេប៉ាល់ម្នាក់ ដែលបានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។