បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូធ្លាក់រណ្តៅដាក់លូ បាក់កស្លាប់

0

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង ជិះម៉ូតូមិនប្រយ័ត្នបណ្ដាល ឱ្យរេចង្កូតធ្លាក់រណ្តៅជីក ដាក់លូ បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងផ្អើល អ្នកភូមិទាំងយប់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវខេត្តលេខ៣១៥ ត្រង់ចំណុចភូមិព្រៃផ្តៅ ទី២ ឃុំមុខដា ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសោម សាម៉ុនរ៉ា អាយុ៣៦ឆ្នាំ រស់នៅ ភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមC១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២BH ៩៥១៧ ដោយធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាព ហើយទំនងជាស្រវឹងស្រាខ្លាំង ផងបើកបរមិនប្រយ័ត្ន បណ្ដាលឱ្យរេចង្កូតធ្លាក់រណ្តៅជីកដាក់លូ បាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងផ្អើល អ្នកភូមិទាំងយប់។

សមត្ថកិច្ចនគរបាលស្រុក បញ្ជាក់ថាមូលហេតុ ដោយជនរងគ្រោះស្រវឹងស្រា ហើយជិះម៉ូតូធ្លាក់រណ្តៅជីកដាក់លូ ស្លាប់ដោយខ្លួនឯង ។

សពត្រូវបានសមត្ថកិច្ចនគរបាល ស្រុកប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕