រន្ធត់ណាស់! ក្រុមរាំតារាចម្រៀង ទេពបូព្រឹក្ស ម្នាក់ ត្រូវរថយន្តកិនស្លាប់

0

ភ្នំពេញ ៖បុរសម្នាក់ត្រូវបានគេដឹងថាជាអ្នករាំ ជាមួយតារាល្បីៗឈ្មោះ គីម សែរ (kim sea) បានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូត្រូវ រថយន្តបុកពីក្រោយ រួចកិន កាលពីវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១ នៅចំណុចស្តុបទំនប់កប់ស្រូវ តាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ គឹម សែ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នករាំ ស្នាក់នៅខណ្ឌកំបូល មានស្រុកកំណើតនៅភូមិ ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះជិះម៉ូតូ ម្នាក់ឯង ម៉ាក Zoomerx ពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ GS 7122 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង ទិសដៅពីកើតទៅលិច ខ ណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ ដឹកថ្មគ្រួស ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកណ្តាល 3A-2932 មកពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូ ចូល ក្រោមកង់រថយន្តកិនដាច់ ត្រឹមចង្កេះមកក្រោមរងរបួសធ្ងន់ធ្ងរ ។

ប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ មកទទួលយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗតែ ដោយអកុសលក៏បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវ បានទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ៕