ឃាត់ខ្លួន តៃកុងនិងព្រូឡាន ជាង៥០នាក់ ចូលដឹកកម្មករ ចេញពីតំបន់ក្រហម

0

ភ្នំពេញ៖ តៃកុងរថឈ្នួលរួមទាំង ព្រូសរុបចំនួន៥៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួន ក្រោយពីចូលដឹកកម្មករកម្មការិនី និងប្រជាពលរដ្ឋចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូរីសដែលឃាត់មានចំនួន៤២គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និងឃាត់ខ្លួនតៃកុងរួមទាំង ព្រូសរុប៥៥នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា មុននឹងឈានដល់ការឃាត់ រថយន្តខាងលើ ក្រុមរថយន្តទាងនេះ បាននាំគ្នាមកដឹកជញ្ជូន ប្រជាពលរដ្ឋជាច្រើន អ្នកបំណងចេញពីក្នុងតំបន់ក្រហម ទើបកម្លាំងសមត្ថកិច្ច ចុះធ្វើការឃាត់រថយន្ត និងតៃកុងរួមទាំងភ្ញៀវទាំងអស់ យកទៅសួរនាំ។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រុមតៃកុងរថយន្តនិងព្រូ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅធ្វើចត្តឡីស័ក នៅឯព្រែកព្នៅទាំងអស់ ចំណែកភ្ញៀវត្រូវធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅ ទីកន្លែងដើមវិញ៕