ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយកងកម្លាំងនគរបាលក្រុងកំ ពង់ចាម និងស្រុកកំពង់សៀម ។នៅរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះបានចុះកំណត់មុខសញ្ញា តាមដានស្រាវជ្រាវ ករណីបាត់ម៉ូតូ ជាញឹកញាប់។
ដោយពេលនេះ កម្លាំងសមត្ថកិច្ចឈានដល់ការ បង្ក្រាប បានក្រុមចោរមួយក្រុមដែលមានគ្នា ០៣ នាក់ ស្រី ០១នាក់ តែងតែធ្វេីសកម្មភាពជាបន្តបន្ទាប់ នៅក្នុងទឹកដីខេត្តកំពង់ចាម ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចផ្ទះមួយកន្លែងស្ថិត ក្នុងភូមិខ្ជា ឃុំអំពិល ស្រុកកំពង់សៀម ដោយដកហូតវត្ថុតាង ធ្វេីសកម្មភាពកន្លងមកមួយចំនួនផងដែរ ៕



