ឡានធំដឹកជី បើកចុះចំណោតភ្នំដងរែក ដាច់ហ្វ្រាំងក្រឡាប់ផ្ងារជើង របួស ២នាក់

0

ភ្នំពេញ៖ រថយន្តធំដឹកទំនិញរបស់ថៃ បានបើកចុះពីលើកំពូលភ្នំដងរែក ស្រាប់តែដាច់ហ្រ្វាំងក្រឡាប់ជាច្រើនត្រឡប់រងរបួស ២នាក់ ។ ហេតុការណ៍នេះ បានកើតឡើងនៅចង្កេះភ្នំដងរែក តាមផ្លូវជាតិលេខ៦៧B ក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ ។

លោក ហ៊ើន សំបោន មន្រ្តីកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា រថយន្តធំដឹកទំនិញថៃនេះ ម៉ាកហីណូសណ្តោងកន្ទុយ ពណ៌ស ពាក់ផ្លាកលេខ ៧០-៩៥ ៧៣ ដឹកទំនិញប្រភេទជី ពេញរថយន្តចូលតាមច្រកទ្វារអន្តរជាតិជាំ ឆ្ពោះមកប្រទេសកម្ពុជា។ ពេលធ្វើដំណើរមកដល់ចង្កេះភ្នំដងរែក រថយន្តនេះក៏បានដាច់ហ្វ្រាំងទៅបុករនាំង បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់។

ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់។ អ្នកបើកបរ មានឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិជោគជ័យ ស្រុកជោគជ័យ ខេត្តនគររាជសីមាប្រទេសថៃ។ ចំណែកអ្នករួមដំណើរឈ្មោះ ឆាន លាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាអ្នកទាំង២រងរបួស ៕