ស្នងការរងខេត្តព្រះវិហារ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ បានទទួលមរណភាព ហើយរកឃើញវិជ្ជមានកូវីដ១៩

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរងនគរបាលខេត្តព្រះវិហារ ដែលមានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្ដាលឲ្យស្លាប់មួយចំហៀង បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានយកសំណាក ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ។

យោងតាមលិខិតរបស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៤ ឧសភា បានបញ្ជាក់ថា លោកវរសេនីយ៍ឯក ចៅ ស៊ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ១៩ ។