សូមប្រយ័ត្ន! មនុស្ស៥នាក់ ពុលនំប៉័ង ដឹកលក់តាមម៉ូតូ នៅស្រុកអន្លង់វែង

0

ភ្នំពេញ៖ ពលរដ្ឋចំនួន០៥នាក់ ដែលកំពុងធ្វើការងារជុំគ្នា ហត់នឿយអស់កំលាំង បាននាំគ្នាទិញនំប៉័ងដឹកលក់តាមម៉ូតូ យកមកទទួលទាន ដើម្បីយកកំលាំងធ្វើការងារបន្ដទៀត ស្រាប់តែហូបបានមួយម៉ោងកន្លះ ពលរដ្ឋទាំង៥នាក់មានអាការ:មិនស្រួល ទន់ដៃទន់ជើង អស់កំលាំង នាក់ខ្លះរាក ខ្លះទៀតក៏ក្អួតចង្អោរ ។

ហេតុការណ៍ នេះបានកើតឡើងនៅ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

មន្រ្ដីនគរបាលអន្លង់វែងបានឲ្យដឹងថា មានករណីប្រជាពលរដ្ឋរស់នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូរតាម៉ែង ឃុំ-ស្រុកអន្លង់វែង បានទិញនំប៉័ងដឹកលក់តាមម៉ូតូមកពីភូមិអូរជញ្ជៀនឃុំ-ស្រុកអន្លង់វែង យកមកហូបនៅវេលាម៉ោង ១៥៖០០នាទី ដល់ម៉ោង ១៦៖៣០នាទី ក៏ពុលមានអាការៈ រាក ក្អូតចង្អោរ ចំនួន ០៥ នាក់ ស្រី ២ នាក់និងក្មេង ២ នាក់ បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖

ទី១- ឈ្មោះ មេត មៀន ភេទ ប្រុស អាយុ ៤៦ឆ្នាំ

ទី២- ឈ្មោះ មៀន ផាលីដា ភេទ ស្រី អាយុ ១១ឆ្នាំ

ទី៣- ឈ្មោះ មៀន ផាវីន ភេទ ស្រី អាយុ ១៧ឆ្នាំ

ទី៤- ឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ ៧ឆ្នាំ

ទី៥- ឈ្មោះ ផាន ភា ភេទប្រុស អាយុ ៤៦ឆ្នាំ ។

បច្ចុប្បន្នជនរងគ្រោះទាំង០៥នាក់ខាងលើកំពុងដេកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ៕