ភ្នំពេញ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យ អោយ ត្រឡប់ទៅផ្ទះវិញ កាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ នេះបើយោងតាម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។