ភ្នំពេញ៖ កម្លាំងនគបាលស្រុកស្វាយទាប បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ តាមដងផ្លូវជាតិលេខ១ ចាប់បានចិន៦នាក់ ដែលរថយន្តតាក់ស៊ី ដឹកយកទម្លាក់ចោល នៅខាងកើតវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយស្រុកស្វាយទាប កាលពីយប់ថ្ងៃទី៣ឧសភា២០២១។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តតាក់ស៊ី ដឹកជនជាតិចិន៦នាក់ មកពីក្រុងបាវិត តាមផ្លូវជាតិលេខ១ បម្រុងឆ្ពោះទៅភ្នំពេញ ។ លុះមកដល់ឃើញសមត្ថកិច្ច ដាក់កម្លាំងត្រួតពិនិត្យ យានយន្ត តាមដងផ្លូវ ទើបទម្លាក់ជនជាតិចិនឱ្យដើរវាង ហើយរថយន្តបើកទៅចាំនៅខាងមុខ។ ក៏ប៉ុន្តែទំនងចិនទាំងនោះ មិនស្គាល់ភូមិសាស្ត្រច្បាស់ ទើបមិនហ៊ានដើរវាងឆ្ងាយ ពីផ្ទះអ្នកស្រុក ក៏ត្រូវអ្នកស្រុក បានឃើញប្តឹង សមត្ថកិច្ចតែម្តង ៕