Home សង្គម ទាស់សម្ដីគ្នារឿងមិនបើកលុយ និងបញ្ឈប់ការងារ! មេការក្រុមហ៊ុនធ្វើរ៉ែមាស ចាក់កម្មករជនជាតិចិនដូចគ្នា របួសធ្ងន់

ទាស់សម្ដីគ្នារឿងមិនបើកលុយ និងបញ្ឈប់ការងារ! មេការក្រុមហ៊ុនធ្វើរ៉ែមាស ចាក់កម្មករជនជាតិចិនដូចគ្នា របួសធ្ងន់

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកែវសីមា បានចាប់ចិនម្នាក់ នៅក្រុមហ៊ុនរុងឈីងសិក្សារ៉ែមាស ដែលបង្កជម្លោះរហូតឈានដល់ ប្រើកាំបិតចិតបន្លែចាក់ទៅលើ ជនរងគ្រោះបណ្តាលឱ្យរងរបួស ។ ករណីនេះកើតឡើងក្នុងក្រុមហ៊ុន រុងឈីង សិក្សារ៉ែមាសនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជម្លោះហិង្សានោះបណ្តាលឱ្យជនរងគ្រោះឈ្មោះ យាន សៃសៃ ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិចិនជាកម្មករ រងរបួសកំភួន ជើងស្តាំចំនួន៣កន្លែង និងរបួសចុងភ្លៅ១កន្លែងទៀត។ ជនសង្ស័យ ឈ្មោះ ជ័ង សូស៊ីង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិនជាមេការក្រុមហ៊ុនរុងឈីងធ្វើរ៉ែមាស។ វត្ថុតាងដែលដកហូត បានកូនកាំបិតចិតបន្លែ ១ដើម។

ការទាស់សម្តីគ្នាផ្តើមចេញ ពីជនសង្ស័យមិនបើកប្រាក់ខែ ឱ្យជនរងគ្រោះ និងម៉្យាងទៀតជនរងគ្រោះ ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ ពីកម្មករក្រុមហ៊ុនទៀតផងទើប កើតករណីនេះឡើង។ ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

Previous articleចាប់ចិន ៥នាក់ ពិន័យម្នាក់ ២,៥លានរៀល ក្រោយធ្វើដំណើរគ្មានឯកសារបញ្ជាក់
Next articleEverton ប្រជែង Barcelona ចង់បាន Aguero