Home សង្គម អានសារបែបនេះហើយ អភិបាលខេត្តព្រះសីហនុ ឆ្លើយតបយ៉ាងក្ដុកក្ដួលថា…..

អានសារបែបនេះហើយ អភិបាលខេត្តព្រះសីហនុ ឆ្លើយតបយ៉ាងក្ដុកក្ដួលថា…..

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឆ្លើយតបទាំងក្ដុកក្ដួលបំផុត ទៅកាន់អ្នកសារព័ត៌មាន ដែលបានផ្ញើសារសុំជំនួយ ពីលោក ។

កាលពីថ្ងៃទី៣ ឧសភា លោក គួច ចំរើន បានទទួលសារពីអ្នកសារព័ត៌មានម្នាក់ បានសរសេរថា «មុននឹងប្អូននិយាយ ប្អូនសូមក្តីមេត្តាពីបងឣភិបាល ខេត្តព្រះសីហនុដ៏ធំបំផុតគ្មានពីរ ប្អូនក៏លែងនិយាយថា ឣភិបាលខេត្តកំពង់ចាមទៀតដែរ ហើយក៏លែងនិយាយថា ឣភិបាលខេត្តកំពង់ចាម ចិត្តធម៌ទៀតដែរ ព្រោះបានផ្លាស់ប្តូរមកជាឣភិបាល ខេត្តព្រះសីហនុហើយ គឺជាមនុស្សតែមួយ ដែលប្រជាពលរដ្ឋគោរពដូចជាឪពុកម្តាយ តែពេលនេះផ្ទុយស្រឡះទាំងស្រុង មិនមែនថាសុំមិនបានហើយ និយាយចឹងទេ តែដឹងជាក់ស្តែង បានដឹងថាសរ វាម៉េច ខ្មៅវាម៉េច សំរាប់ឣ្នកសារព័ត៌មានដូចយើង បងប្អូន លុះត្រាតែទាល់ច្រកហើយ បានដាច់ចិត្តសុំ ហើយហ៊ានសុំតែឣ្នកដែលស្គាល់ទេ តែគ្មានន័យ។ ឣ្នកសុំដែលយើងរាល់គ្នាតែងតែចាត់ទុកជាឪពុក-ម្តាយ នៅខេត្តកំពង់ចាម ហើយបានមកនៅខេត្តព្រះសីហនុ នោះលែងជាឪពុក-ម្តាយ របស់យើងហើយ» ។

ក្រោយឃើញសារនេះភ្លាម លោកអភិបាលខេត្តព្រះសីហនុ បានតបសារអ្នកសារព័ត៌មានខាងលើនេះ យ៉ាងក្តុកក្តួលបំផុតថា «អរគុណនូវការដាក់ងារឲ្យខ្ញុំ តែក៏ឈឺចាប់ខ្លះដែរ នៅពេលយើងកំពុងមានតម្រូវការ និងជាប់ដៃដោះស្រាយសម្រាប់ ប្រជាជនក្នុងពេលកូវីដ ត្រូវគេឈប់រាប់អាន ។ សូមជូនពរឲ្យមានក្ដីសុខ» ៕

Previous articleជូនដំណឹង! បន្ទាប់ពីភ្នំពេញ គឺខេត្តកណ្ដាល រកឃើញអ្នកឆ្លងច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោង
Next articleមេបក្សយុវជនកម្ពុជា! បងប្អូនមួយចំនួន គឺត្រេកអរណាស់នៅពេល រដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ ប៉ុន្តែត្រូវចាំថា…