ស្ត្រីម្នាក់មិនស្រួលខ្លួននាំកូនៗ ជិះកង់បីពីភ្នំពេញ សំដៅទៅរកពេទ្យនៅកំពង់ឆ្នាំង ស្រាប់តែយប់ឡើងផ្អើល…

0

ភ្នំពេញ៖ ស្ត្រីម្នាក់មានអាការៈមិនស្រួលខ្លួន ក៏នាំកូន ២នាក់ ជិះកង់បីចេញពីភ្នំពេញ ឆ្ពោះទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្ដង ស្រាប់តែម៉ោងជាង​២រំលងអធ្រាត្រឈាន​ចូលថ្ងៃទី៣ ឧសភា បានស្លាប់ដោយគ្រូពេទ្យបញ្ជាក់ថា ស្លាប់ដោយសារជំងឺកូវីដ១៩ រីឯកូនទាំង ២នាក់របស់គាត់ក៏រកឃើញ ឆ្លងកូវីដផងដែរ ។

បើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនាពញរឹកថ្ងៃទី៣ ឧសភាថា កាលពីថ្ងៃទី២ ឧសភាម្សិលមិញ មានស្ត្រីម្នាក់ឈ្មោះ សូ ហៀង អាយុ៥៨​ឆ្នាំ មានទីលំនៅក្នុងភូមិអណ្ដូងរនុក ឃុំត្រងិល ស្រុកកំពង់លែង និងកូន​២​នាក់ទៀត បានជិះម៉ូតូកង់បីមកពីភ្នំពេញ រួចចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង​។ បន្ទាប់មកពួកគាត់ទាំង​៣​នាក់ ក៏ត្រូវបានក្រុមគ្រូពេទ្យ​ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩ ៕