ភ្នំពេញ៖ កម្លាំងនគរបាលស្រុកមុខកំពូល នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនស្រ្តីម្នាក់ទៅតុលាការ ពីបទប្រើកាំបិតបន្ទោះចាក់ទៅលើ ជនរងគ្រោះឱ្យរបួសធ្ងន់។ ករណីនេះកើតឡើង នៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែឧសភា ។
ជនរងគ្រោះឈ្មោះ នូ ផៃ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រងរបួសស្មាខាងឆ្វេង១កន្លែង, ឆ្អឹងជំនីខាងឆ្វេង, បាតដៃខាងស្ដាំ។ ចំណែកជនសង្ស័យឈ្មោះ សាន គឹមហុង ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិឃុំជាមួយគ្នា ៕



