បើមិនចាំបាច់ កុំចេញក្រៅផ្ទះ! តោះមកដឹងពីភូមិ ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅភ្នំពេញ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហើបឲ្យដឹងពីភូមិដែល មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ នៅរាជធានីភ្នំពេញ នាថ្ងៃទី២ ឧសភា ។

ភូមិដែលមានអ្នកឆ្លងច្រើនជាងគេ មានខាងក្រោមនេះ៖
-ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
-ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ
-ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ
-ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
-ភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
-ភូមិ ពោធិ៍មង្គល សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
-ភូមិ ២៣ សង្កាត់ បឹងកេងកងទី ២ ខណ្ឌបឹងកេងកង
-ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងលើ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ ។

ជាពិសេសសូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥ ៕