ភ្នំពេញ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំង យោ បល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង ការរងផែន ការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួល លេីនីតិវិធីពីលោក គឺ ប៊ុ ណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនគរ បាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ចូល រួមជាមួយ កម្លាំងនគរបាលនៃអធិការ ដ្ឋាននគរ បាលស្រុកកំរៀងបានអនុវត្ត កាលពីថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង១ ៧ និង០០នាទី បាននាំខ្លួនមនុស្ស ប្រុស ស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ី និងមានការប្រេីប្រាស់គ្រឿងញៀនផង យ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយ កន្លែងដែលមានយីហោ (អា ហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុ ស្ស ប្រុស ស្រីចំនួន២៦នាក់រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែងនិងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន០១ថង់ ទម្ងន់ ៤,៤៤ ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន។
នៅក្រោយពេលសាកសួរ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ ដំ បង ចាត់ការតាមផ្លូវច្បាប់៕




