ភ្នំពេញ៖ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗ មួយចំនួន មានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ប៉ុណ្ណោះ នោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះវិធានការចាំបាច់ត្រូវតែអនុវត្តបន្តគឺប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរនូវការរស់នៅតាមទម្លាប់ចាស់មកជាការរស់នៅឲ្យមានក្រិតក្រមអនាម័យខ្ពស់ហើយត្រូវរក្សាគម្លាតពីគ្នានិងមិនត្រូវជួបជុំគ្នានោះឡើយបើសិនមានពលរដ្ឋណា ឬក្រុមណា ប្រមាថលើមេរោគកូវីដនេះ លទ្ធផលចុងក្រោយ នឹងដូចពលរដ្ឋឥណ្ឌា ដូច្នោះដែរ គឺដណ្តើមកន្លែងគ្នា ដុតឬកប់រួមគ្នា ។
សូមរំលឹកថាគិតត្រឹមព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៤ ៥២៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ៥៣៦៩នាក់ និងកំពុងសម្រាកព្យាបាល ៩០៤០នាក់
អ្នកស្លាប់១០៣នាក់។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២ឧសភា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា «បើក្រោយថ្ងៃទី៥ ឧសភា រដ្ឋាភិបាល បើករាជធានី-ខេត្ត ឡើងវិញនោះវិធានការចាំបាច់ ត្រូវតែអនុវត្តបន្ត គឺប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរ នូវការរស់នៅតាមទម្លាប់ចាស់ មកជាការរស់នៅ ឲ្យមានក្រិតក្រមអនាម័យខ្ពស់ ហើយត្រូវរក្សាគម្លាត ពីគ្នានិងមិនត្រូវជួបជុំគ្នា នោះឡើយ បើសិនមានពលរដ្ឋណា ឬក្រុមណា ប្រមាថលើមេរោគកូវីដនេះ លទ្ធផលចុងក្រោយ នឹងដូចពលរដ្ឋឥណ្ឌាដូច្នោះដែរ គឺដណ្តើមកន្លែងគ្នាដុត ឬកប់រួមគ្នាដូចសម័យប៉ុលពត តែម្តងព្រោះមេរោគកូវីដ វាសាហាវ ដូចក្រុមប៉ុលពត អញ្ចឹងដូច្នេះនៅក្នុងព្យុះកូវីដនេះ គឺជាសម័យកាល ឲ្យមនុស្សរស់នៅក្នុងភាពអនាម័យ ជាប្រចាំនិងរស់នៅ ដោយមានសណ្តាប់ធ្នាប់ ផងដែរ។ សុំឲ្យបងប្អូនខ្មែរ ជួបតែសុខ»៕