ចាស់ហើយ មិនរកវត្តវ៉ា បែរជារកគុកទៅវិញ

0

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ក្នុងករណីរំលោភ សេពសន្ថវ:ទៅលើក្មេងស្រី មិនទាន់គ្រប់អាយុម្នាក់ រហូតបានសម្រេច តាមពាក្យបណ្ដឹង របស់ឪពុកក្មេងស្រីរងគ្រោះ។

ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោង៤និង២០នាទីល្ងាច នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅភូមិកោះឬស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ សាង វ៉ាង ហៅ ជូញ អាយុ ៧០ឆ្នាំ មុខរបរកសិកររស់នៅភូមិកោះឬស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ។

ចំណែកក្មេងស្រី រងគ្រោះមាន អាយុ ១៤ ឆ្នាំរស់នៅស្រុកចន្ទ្រា។

ប្រភពបន្តថា កាលពីវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី១ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ អូម ព្រីង ភេទប្រុស បានទូរស័ព្ទប្តឹងទៅលើបុរសសង្ស័យឈ្មោះ សាង វ៉ាង ហៅ ជូញ បានរំលោភសេពសន្ថវ: ទៅលើកូនស្រីរហូតបានសម្រេច។

ក្រោយពីទទួលពាក្យបណ្ដឹង ភ្លាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលស្ដី បានចុះដល់កន្លែងកើតហេតុហើយសួរនាំបុរសសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់៕