ភ្នំពេញ៖ កាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២១ អ្នកដំណើរបានប្រទះឃើញសពយុវជនម្នាក់អណ្តែតទឹក ក្បែរស្ពានព្រែកត្នោត ក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ បង្កការភ្ញាក់ផ្អើល ព្រោះតែលើដងខ្លួនសពមានស្នាមរបួស មន្ត្រីជំនាញបច្ចេកទេស និងកោសល្យវិច័យ បានសន្និដ្ឋានថាជាករណីគ្រោះថ្នាក់ចរាចរ ដោយត្រូវរថភ្លើងបុក បណ្តាលឱ្យធ្លាក់ទឹកនាអធ្រាត្រ។
តាមរយៈការផ្គូរផ្គង រវាងស្លាកស្នាមនៅលើសាកសព និងសម្តីអ្នកភូមិ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ កើតឡើងដោយសារថភ្លើងបុកកៀរ បណ្តាលឱ្យធ្លាក់ក្នុងទឹក និងលង់ស្លាប់តែម្តង គឺមិនមែនជាករណីឃាតកម្ម បង្កឡើងដោយនរណាម្នាក់ឡើយ៕