ភ្នំពេញ៖ ក្មេងតូចប្រុសស្រីពីរនាក់បងប្អូន ក្នុងគ្រួសារក្រីក្រមួយ បានលង់ទឹកស្លាប់ ពេលឪពុកម្តាយ ជាប់រវល់ការងារផ្ទះរៀងៗខ្លួន។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
លោកជ័យ សិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកក្រឹស បានឱ្យដឹងថាកុមាររងគ្រោះទាំងពីរនាក់ ឈ្មោះ ឆេង សូ ភេទប្រុស អាយុ ៦ឆ្នាំ,និងឈ្មោះ ឆេង រ័ត្ន ភេទស្រី អាយុ ៤ឆ្នាំ។ ឪពុកឈ្មោះ នួ នឿត អាយុ ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃិន ស្រីនាង អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែមានសភាពវិបល្លាសស្មារតី ហើយរស់នៅដោយលំបាក ខ្វះខាតទៀតផង៕

