ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តាមចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាព ជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានឱដឹងថា ក្រសួងបានរកឃើញករណី ឆ្លងថ្មីចំនួន៧៣០នាក់ ខណៈមានអ្នកជាសះស្បើយចំនួន១៦៩នាក់ និងមានអ្នកស្លាប់៦នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៤ ៥២៩ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៣៦៩ នាក់ និងកំពុងសម្រាកព្យាបាល៩០៤០ នាក់
អ្នកស្លាប់១០៣ នាក់៕

