ភ្នំពេញ៖ ក្រុមគ្រូពេទ្យបាន រកឃើញវិជ្ជមាន៣៧នាក់ក្នុងចំណោម ១០០២នាក់ ក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ ក្រោយយកសំណាកពិនិត្យ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១ ឧសភានេះ។
ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យបានអំពាវនាវ ចំពោះបងប្អូនដែលមិនទាន់ បានមកយកសំណាកសូមអញ្ជើញ មកយកសំណាកក្រុមគ្រូពេទ្យ របស់យើងចាំទទួលបងប្អូន នៅទីតាំងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕


