អាជ្ញាធរខេត្តកំពង់ចាម សម្រេចបិទខ្ទប់ ភូមិ-ឃុំជាច្រើន  ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់​ភូមិចំនួន១០​ និងឃុំចំនួន១ ក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ភូមិ-ឃុំ ទាំងនោះរួមមាន៖

១-ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

២-ភូមិជ័យ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៣-ភូមិអន្លង់គគីរ និងភូមិគងជ័យ ស្ថិតនៅឃុំព្រែកកុយ ស្រុកកងមាស ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៤-ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៥-ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ស្ថិតនៅឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៦-ភូមិតាំងក្រាំង ស្ថិតនៅឃុំជាលា ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

៧-ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕