ភ្នំពេញ៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់
អ្នកឆ្លងកូវីដ-១៩ ចំនួន ០៦នាក់រួមមាន ៖ កម្មការិនីចំនួន០២នាក់ នៅស្រុកកងមាស និងស្រុកស្រីសន្ធរ, ស្ត្រីអាយុ២២ឆ្នាំ និងម្តាយអាយុ៥២ឆ្នាំនៅស្រុកស្រីសន្ធរ, បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ នៅស្រុកកងមាស និងអាយុ៦៥ឆ្នាំ នៅស្រុកចំការលើ។

