ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បុគ្គលិកធ្វើការបន្ទប់ពីគ្រោះជម្ងឺ កោះនរា ម្នាក់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៦៥, ផ្លូវ ៣៤៩, ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅ ទីតាំងខាងលើចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនេះ៕
