Home សង្គម ជំនួយវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូស ពីមិត្តចិន បានដឹកមកដល់កម្ពុជាហើយ

ជំនួយវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូស ពីមិត្តចិន បានដឹកមកដល់កម្ពុជាហើយ

0

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូស បានដឹកមកដល់ព្រលានយន្តហោះ នៃប្រទេសកម្ពុជា ហើយ។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ ដែលលើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

Previous articleបន្ទាន់! រកឃើញស្រ្តី២នាក់ វិជ្ជមានកូវីដ១៩ បានចូលរួមពិធីបុណ្យសព នៅ «វត្តឥន្ទញ្ញាណ» ក្នុងក្រុងព្រះសីហនុ
Next articleទប់មិនជាប់! រកឃើញស្រ្តី២នាក់ រត់ពីភ្នំពេញ ទៅព្រៃវែង វិជ្ជមានកូវីដ១៩