Home សង្គម បន្ទាន់! រកឃើញស្រ្តី២នាក់ វិជ្ជមានកូវីដ១៩ បានចូលរួមពិធីបុណ្យសព នៅ «វត្តឥន្ទញ្ញាណ» ក្នុងក្រុងព្រះសីហនុ

បន្ទាន់! រកឃើញស្រ្តី២នាក់ វិជ្ជមានកូវីដ១៩ បានចូលរួមពិធីបុណ្យសព នៅ «វត្តឥន្ទញ្ញាណ» ក្នុងក្រុងព្រះសីហនុ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលរួមពិធីបុណ្យសព ឬធ្លាប់ប្រាស្រ័យទាក់ទង ជាមួយស្ដ្រីពីរនាក់ ឈ្មោះ ធើង ពៅ (ជើង ពៅ) អាយុ៤៥ឆ្នាំ និងឈ្មោះ ប៊ុន ថា អាយុ៥៥ឆ្នាំ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលវិជ្ជមានជំងឺកូវីដ១៩ សូមប្រញាប់ទៅពិនិត្យសំណាកជាបន្ទាន់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របសរដ្ឋបាលខេត្តព្រះសីហនុ បាន បញ្ជាក់ថា ប្រជាពលរដ្ឋដែលសង្ស័យ ឬធ្លាប់មានប្រាស្រ័យទាក់ទងជាមួយស្ដ្រី២នាក់ខាងលើ ក្នុងពិធីបូជាសពនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សូមទៅពិនិត្យសំណាកនៅវេទិកា ៧មករា រៀងរាលម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។

Previous articleដំណឹងល្អ! អ្នកជំងឺកូវីដ១៩ ជិត១ពាន់នាក់ បានជាសះស្បើយ
Next articleជំនួយវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូស ពីមិត្តចិន បានដឹកមកដល់កម្ពុជាហើយ